ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីដើម្បីកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
កិច្ចប្រជុំនេះធ្វើឡើងនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតាមប្រព័ន្ធវីដេអូ ZOOM និងដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងជាអនុប្រធានក្រុមការងារ, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារ, ព្រមទាំង ឯកឧត្តម លោក លោកស្រី ដែលជាសមាជិកក្រុមការងារផងដែរ។