នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌ និងមន្ត្រីជំនាញជំនាញនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ មានកម្មវត្ថុ ពិនិត្យនិងអនុម័តលើ៖
១- សេចក្តីព្រាងកម្មវិធីរបស់ប្រតិភូបេសកកម្មផ្ទាល់ ( Direct Contact Mission -DCM)
២- ទិសដៅក្នុងការជួបពិភាក្សាជាមួយ DCM និង
៣- ដំណោះស្រាយចំពោះអនុសាសន៍ទាំង១៣របស់គណៈកម្មាធិការអនុវត្តបទដ្ឋានគតិយុត្តដែលមិនទាន់មានវឌ្ឍនភាព។