ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត

 

            នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹក លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្ដម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាបន្តផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារ។