នាព្រឹកថ្ងៃ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីបួន នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស.) បានដឹកនាំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមការងារទីបួននៃ គ.យ.ក.ស ដើម្បីរៀបចំផែនការចុះយុទ្ធនាការដើម្បីដោះស្រាយបញ្ហានៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោយពេលប្រកាសដាក់ចេញនូវយុទ្ធនាការនាពេលខាងមុខ។