ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យចំពោះក្រសួង ស្ថាប័នត្រួតពិនិត្យ

        នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រុមការងារទី២ នៃ អ.អ.ផ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ចំពោះក្រសួង ស្ថាប័នត្រួតពិនិត្យ លើកទី៣ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២ ដោយមានការចូលរួមពី៖

        -ឯកឧត្តមសហប្រធាន លោកជំទាវសហប្រធាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងារទី២ ចំនួន ០៨រូប

        -តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ០៤រូប -តំណាងក្រសួងពាណិជ្ជកម្ម ចំនួន ១០រូប

        -តំណាងធនាគារជាតិនៃកម្ពុជា ចំនួន ០៣រូប -តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចំនួន ១០រូប

        -តំណាងនាយកដ្ឋានសារការី និងមន្ទីរសារការី ចំនួន ៣៤រូប -តំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៥រូប

        -តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ២០រូប -តំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចំនួន ០៤រូប

        -តំណាងនិយ័តករបធនបាលកិច្ច(ន.ប.ធ.) ចំនួន ១៦រូប -តំណាងនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ចំនួន ១៥រូប

        -តំណាងនិយ័តករគណនេយ្យ និងសវនកម្ម ចំនួន ០៣រូប -តំណាងនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ចំនួន ១០រូប

        -តំណាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចំនួន ១១រូប -តំណាងនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ចំនួន ០៤នាក់

        -តំណាងនាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ០១រូប និង -តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចំនួន ០៣រូប។

        សរុបចំនួន ១៧១នាក់។