ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ។

           នារសៀល ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ចំនួន ៣ ដូចខាងក្រោម៖

​        ១- ពិនិត្យលើសំណើរបស់ CCHR ស្នើសុំកិច្ចសហការពីក្រសួងលើការងារសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍តំបន់ទាំង៤

        ២- ពិនិត្យពិភាក្សាលើលទ្ធផលនៃការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ និងរបៀបរបបរៀបចំ និងវិធីសាស្ត្រសង្កេតការណ៍នាពេលកន្លងមករបស់ CCHR

        ៣- ពិនិត្យពិភាក្សាអំពីកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងការងារផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ ក្នុងគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ CCHR ។