នារសៀល ថ្ងៃ ពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ តំណាងអង្គការ UNOPS (United Nation Project Services) ដើម្បីពិភាក្សាបន្តលើគម្រោងធ្វើកិច្ចសហការនៃកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្តោតលើកម្មវិធីសំខាន់ចំនួន៤ រួមមាន៖
១. ការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ
២. ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ និងការគ្រប់គ្រងសំណុំរឿង តាមប្រព័ន្ធឌីជីថល
៣. ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង
៤. ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងមន្រ្តីក្នុងវិស័យយុត្តិធម៌។