ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃ គ.យ.ក.ស. បានបើកកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាន គ.យ.ក.ស.

      នៅព្រឹកថ្ងៃ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃ គ.យ.ក.ស. បានបើកកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាន គ.យ.ក.ស. ដើម្បីពិនិត្យរៀបចំកម្មវិធីប្រកាសបើកយុទ្ធនាការនាសប្តាហ៍ក្រោយ និង ពិភាក្សាជាមួយតំណាងក្រុមការងារទាំង ០៤ អំពីតម្រូវការបញ្ហាបច្ចេកទេស រដ្ឋបាល និង ហិរញ្ញវត្ថុសម្រាប់ចុះអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលនឹងត្រូវប្រកាសឲ្យដំណើរការនាសប្តាហ៍ក្រោយ ។