រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងប្រមូលធាតុចូល សម្រាប់កិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខសង្គម និង សន្តិសុខមនុស្ស នៃរាជរដ្ឋាភិបាលថៃ ស្តីពី «ស្តង់ដារនៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តាមរយៈប្រព័ន្ធវីដេអូហ្សូម ។