ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមគ្រូបង្គោលដើម្បីត្រៀមរៀបចំវេទិកាតុមូលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់សាធារណជន

              នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ. បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមគ្រូបង្គោលដើម្បីត្រៀមរៀបចំវេទិកាតុមូលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់សាធារណជន តាមរយៈប្រព័ន្ធវីដេអូហ្សូម។