ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌

              នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាពិសេស ការអនុវត្តសកម្មភាពការងារនៅក្នុងលទ្ធផលជាក់ស្តែងនីមួយៗ។