ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំក្រុមការងារប្រជុំពិភាក្សាលើខ្លឹមសារជំពូកទី១៧ បទប្បញ្ញត្ដិស្ដីពីវិធាន និងនីតិវិធីសារពើពន្ធ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធតាមរយប្រព័ន្ធវីដេអូហ្សូម

 

           នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារប្រជុំពិភាក្សាលើខ្លឹមសារជំពូកទី១៧ បទប្បញ្ញត្ដិស្ដីពីវិធាន និងនីតិវិធីសារពើពន្ធ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារ។