ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាអំពីកម្មវិធីសិក្សារបស់សិស្សចៅក្រមនៃសាលាភូមិន្ទចៅក្រម និងសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធនឹងរាជបណ្ឌិត្យសភាវិជា្ជជីវៈតុលាការ

               ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាអំពីកម្មវិធីសិក្សារបស់សិស្សចៅក្រមនៃសាលាភូមិន្ទចៅក្រម និងសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធនឹងរាជបណ្ឌិត្យសភាវិជា្ជជីវៈតុលាការ។