នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ. បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
ចំពោះក្រសួង ស្ថាប័នត្រួតពិនិត្យ រៀបចំដោយក្រុមការងារទី២ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី៖
-ឯកឧត្តមសហប្រធាន លោកជំទាវសហប្រធាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងារទី២ ចំនួន ១៧នាក់
-តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៥នាក់
-តំណាងក្រសួងពាណិជ្ជកម្ម ចំនួន ៣៩នាក់
-តំណាងធនាគារជាតិនៃកម្ពុជា ចំនួន ២នាក់
-តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ១១នាក់
-និយ័តករបធនបាលកិច្ច(ន.ប.ធ.) ចំនួន ១៦នាក់
-និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ចំនួន ១៥នាក់
-និយ័តករគណនេយ្យ និងសវនកម្ម ចំនួន ៨នាក់
-និយ័តករសន្តិសុខសង្គម (ន.ស.ស.) ចំនួន៨នាក់
-និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចំនួន ១១នាក់
-និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ចំនួន ៤នាក់
-តំណាងនាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១នាក់(គ្រូឧទ្ទេស) និង
-តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចំនួន ៦នាក់។ សរុបចំនួន ១៤៦នាក់ ។