នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបច្ច័យក្នុងពិធីបុណ្យសព ឧបាសិកា លាង ហុង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាកំពូល ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។