ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ចំពោះក្រសួង ស្ថាប័នត្រួតពិនិត្យ និងការអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១

              នារសៀលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ. ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ចំពោះក្រសួង ស្ថាប័នត្រួតពិនិត្យ និងការអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ រៀបចំដោយក្រុមការងារទី២ (ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការីកសាយភាយអាវុធមហាប្រល័យ) តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី៖

        -ឯកឧត្តមសហប្រធាន លោកជំទាវសហប្រធាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងារទី២ ចំនួន ៨នាក់

        -តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៣នាក់ -តំណាងក្រសួងពាណិជ្ជកម្ម ចំនួន ២នាក់

        -តំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចំនួន ៤៧នាក់ -តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ៣៦នាក់

        -តំណាងនាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១នាក់(គ្រូឧទ្ទេស) និង

        -តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចំនួន ៣នាក់។ សរុបចំនួន ១០០នាក់

ឯកសារបទបង្ហាញរបស់ក្រុមការងារ

-បទបង្ហាញដោយឯកឧត្តម ប៉ែន ពេជ្រសាលី ស្តីពី «ការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»
-បងបង្ហាញដោយក្រុមការងារនៃក្រសួងមហាផ្ទៃ ស្តីពី«ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»