ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ de CARTIER d'YVES Sibille ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្ស៉ិកប្រចាំកម្ពុជា

                  នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ de CARTIER d'YVES Sibille ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្ស៉ិកប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសប៊ែលហ្សិក។ នៅក្នុងជំនួបនេះ, លោកជំទាវឯកអគ្គរាជទូត បានស្នើសុំឯកឧត្តមរដ្ឋលេខាធិការ ក្នុងការរៀបចំឱ្យមានការពិនិត្យ និងពិភាក្សាលើអនុសញ្ញាស្ដីពី "ការផ្ទេរទណ្ឌិត" រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរាជទូត ក៏បានឯកភាពគ្នាក្នុងការកំណត់ Focal Point រៀងៗខ្លួនសម្រាប់ការអនុវត្តការងារនេះ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។