នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូង បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។