ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលUNODC ស្តីពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

            នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានចូលរួមបើកវគ្គបណ្តុះបណ្តាលUNODC ស្តីពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលសហការរៀបចំ ដោយក្រសួងយុត្តិធម៌ និងអង្គការUNODC រយៈពេល៤ថ្ងៃ នៅសណ្ឋាគារសាន់វេរ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់អាជ្ញាធរកណ្តាល អាជ្ញាធរអនុវត្តសំណើជាពិសេស ចៅក្រម -តំណាងអយ្យការ អាចយល់ដឹងបន្ថែមទៀតទៅលើសំណើសុំបត្យាប័ន និងសំណើសុំការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការអនុវត្តសំណើទាំង២ប្រភេទនេះ នៅពេលមានការស្នើសុំពីរដ្ឋបរទេស។

           សិក្ខាសាលានេះមានការចូលរួមពីចៅក្រម តំណាងអយ្យការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត មន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីអង្គការUNODC។