នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យផ្តល់យោបល់លើសំណើរបស់សាលាដំបូងខេត្តកំពង់ចាម ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ព្រមទាំង ឯកឧត្តម លោក លោកស្រី ដែលជាសមាជិកនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌផងដែរ ។