ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកកិច្ចប្រជុំក្រុមការងារឧត្តមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌

         នៅរសៀលថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំក្រុមការងារឧត្តមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ ដើម្បីធ្វើការពិនិត្យនិងពិភាក្សាលើការងារសំខាន់ៗមួយចំនួន ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (SOM-MLAT) លើកទី២ ដែលក្រសួងយុត្តិធម៌កម្ពុជានឹងទទួលរៀបចំជាម្ចាស់ផ្ទះ។