ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត្តឧត្តរមានជ័យ ប្រជុំពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ដើម្បីត្រៀមអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង


           នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក ឃន កុសល ប្រធានសាលាដំបូង និងលោក តូច សុភក្តីព្រះរាជអាជ្ញាអមសាលាដំបូង បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។