ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការងារសវនកម្មនៅក្រសួងយុត្តិធម៌ សម្រាប់ការិយបរិច្ឆេទ ២០១៩ តាមរយៈប្រព័ន្ធទំនាក់ទំនង ZOOM

              នៅថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទី ព្រឹក ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរសវនកម្មជាតិដោយផ្តោតលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងយុត្តិធម៌ សម្រាប់ការិយបរិច្ឆេទ ២០១៩ តាមរយៈប្រព័ន្ធទំនាក់ទំនង ZOOM។