ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) បានចូលរួមប្រជុំលើកទី៤ របស់ គ.ជ.ក.ប.ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្តចំនួន៤ ។

 

          នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដោយមានការចាត់តាំងពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានអញ្ជើញចូលរួមប្រជុំលើកទី៤ របស់ គ.ជ.ក.ប. ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សេចក្តីព្រាងលិខតបទដ្ខានគតិយុត្តចំនួន៤ របស់គ.ជ.ក.ប. រួមមាន៖

          ១- សេចក្តីព្រាងកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ( Draft national programme on consumer protection)

          ២- សេចក្តីព្រាងប្រកាសស្តីពីខកិច្ចសន្យាមិនសុច្ចរិត (Draft Prakas on unfair contract clause)

          ៣- សេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Draft Prakas on cooling-off period) និង

          ៤-សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការលក់បែបពីរ៉ាមីត និងការលក់បែបទីផ្សារពហុកម្រិត (Draft guideline on pyramid scheme and multi-level marketing)។