ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM-Financial Management Manual) របស់ក្រសួង-ស្ថាប័ន តាមរយៈប្រព័ន្ធទំនាក់ទំនង ZOOM

            នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទី រសៀល ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM-Financial Management Manual) របស់ក្រសួង-ស្ថាប័ន តាមរយៈប្រព័ន្ធទំនាក់ទំនង ZOOM រៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើរបៀបវារៈ ដូចខាងក្រោម៖

           ១.ពិនិត្យវឌ្ឍនភាពការងាររៀបចំ FMM របស់ក្រសួង-ស្ថាប័ន

          ២.កិច្ចពិភាក្សាអំពីទស្សនាទាននៃការរៀបចំ FMM របស់ក្រសួង-ស្ថាប័ន

         ៣.ប្រមូលបញ្ហាប្រឈម និងលើកទិសដៅការងារសម្របសម្រួលការរៀបចំ FMM របស់ក្រសួង-ស្ថាប័ន។