ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលា “ បើកវគ្គបណ្តុះបណ្តាលស្តីពីផែនការនិរន្តរភាពការងារ ” Launching Workshop on Business Continuity Plan: BCP) តាមប្រព័ន្ធអនឡាញ ZOOM។

 

             នៅថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទី ព្រឹក ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលា “ បើកវគ្គបណ្តុះបណ្តាលស្តីពីផែនការនិរន្តរភាពការងារ ” (Launching Workshop on Business Continuity Plan: BCP) តាមប្រព័ន្ធអនឡាញ ZOOM រៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖

           ១-បើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពីផែនការនិរន្តរភាពការងារ (Business Continuity Plan: BCP)

           ២-បង្ហាញអំពីទស្សនៈទូទៅនៃការរៀបចំ BCP និងភាពចាំបាច់នៃការរៀបចំ និងអនុវត្ត BCP

            ៣-ណែនាំអំពីវគ្គសិក្សាតាមប្រព័ន្ធអនឡាញស្តីពី BCP សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ក្រសួង-ស្ថាប័ន ក្នុងការត្រៀមខ្លួន និងឆ្លើយតបបានទាន់ពេលវេលាចំពោះស្ថានភាពអាសន្ន ឬ ហានិភ័យណាមួយដែលអាចបង្អាក់ដល់ប្រតិបត្តិការរបស់ខ្លួនដើម្បីរក្សានិរន្តរភាពការងារ និងធានាថាមុខងារសំខាន់ៗនៅតែអាចអនុវត្តបាន។