នៅរសៀល ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបច្ច័យក្នុងពិធីបុណ្យសព ឯកឧត្តម តិប គុម ត្រូវជាឪពុកបង្កើត ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ៧៖០៥នាទី ព្រឹក ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យបានប្រារព្ធធ្វើនៅ គេហដ្ឋានលេខ 4AE0 ផ្លូវ 99 ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។