ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រគល់ពានរង្វាន់ប្រកួតបាល់ទាត់ប្រចាំឆ្នាំរបស់និស្សិតថ្នាក់ពិសេសភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

         នាព្រឹក ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់ពានរង្វាន់ក្នុងការប្រកួតបាល់ទាត់ប្រចាំឆ្នាំរបស់ក្រុមនិស្សិតថ្នាក់ពិសេសភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

          ការប្រកួតបាល់ទាត់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់សុខភាព, រឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងចំណោមនិស្សិតទាំងអស់នៃថ្នាក់ពិសេសភាសាបារាំង ទាំងជំនាញនីតិសាស្ត្រ ទាំងជំនាញសេដ្ឋកិច្ច។