ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍវិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយឯកឧត្ដម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត

           នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម តាន់ហ៊ាង ដាវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍវិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយឯកឧត្ដម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត ដោយមានការចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមការងារ។