ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌។

          នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាតាមរបៀបវារៈដូចខាងក្រោម៖ ១.បូកសរុប លទ្ធផល ការងារ ឆ្នាំ ២ ០២ ១ និងលើកទិសដៅការងារ ឆ្នាំ ២ ០២ ២ ២.កិច្ចការ ផ្សេងៗ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីអស់លោកជាអគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន និងមន្ត្រីលេខាធិការដ្ឋាននៃអគ្គាធិការកិច្ចការតុលាការផងដែរ។