ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Khmer Times ក្នុងកម្មវិធី Cross-Talk លើប្រធានបទ «អត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

         នារសៀល ថ្ងៃ អង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Khmer Times ក្នុងកម្មវិធី Cross-Talk លើប្រធានបទ «អត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» នៅអគារការិយាល័យ Khmer Times ផ្ទាល់។ កម្មវិធីនេះ ក៏មានការចូលរួមជាវាគ្មិនពីសំណាក់លោកមេធាវី សាន សុផា ដើម្បីជជែកពិភាក្សាអំពីគុណតម្លៃនៃការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម និងផែនការសកម្មភាពបន្តរបស់ក្រសួងយុត្តិធម៌សម្រាប់ឆ្នាំ២០២២ ខាងមុខ។