ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងជាសមាជិក នៃគណៈកម្មការជាតិរៀបចំកិច្ចជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការជាតិលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិ ។

 

      នាព្រឹក ថ្ងៃ អង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងជាសមាជិក នៃគណៈកម្មការជាតិរៀបចំកិច្ចជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការជាតិលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិ ដោយផ្តោតលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖

          ១.បច្ចុប្បន្នភាពនៃការត្រៀមរបស់កម្ពុជាសម្រាប់កម្ពុជាធ្វើប្រធានអាស៊ាន ឆ្នាំ២០២២

          ២.បច្ចុប្បន្នភាពនៃការរៀបចំបញ្ជីឯកសារពីគ្រប់វិស័យក្រោមសសរស្តម្ភអាស៊ានទាំងបី សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

          ៣.បញ្ហាផ្សេងៗ។