ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍវិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្ដល់កិច្ចសម្ភាសន៍ និងផ្តល់ធាតុចូលពាក់ព័ន្ធនឹងមុខងារនីតិកម្មរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំយុទ្ធសាស្រ្តនីតិកម្មស្តីពីសុវត្ថិភាពគតិយុត្តគាំទ្រចីរភាពកំណើនសេដ្ឋកិច្ច។

          នាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍវិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយនឺងក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដឹកនាំដោយ ឯកឧត្តម ស៊ាង ផល្លា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីផ្ដល់កិច្ចសម្ភាសន៍ និងផ្តល់ធាតុចូលពាក់ព័ន្ធនឹងមុខងារនីតិកម្មរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំយុទ្ធសាស្រ្តនីតិកម្មស្តីពីសុវត្ថិភាពគតិយុត្តគាំទ្រចីរភាពកំណើនសេដ្ឋកិច្ច។

            កិច្ចប្រជុំនេះបានផ្តោតលើជំហានជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្ត រួមមាន៖ ការកសាងផែនការបទដ្ឋានគតិយុត្ត ការរៀបចំបទដ្ឋានគតិយុត្ត ការអនុវត្តបទដ្ឋានគតិយុត្ត និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃបទដ្ឋានគតិយុត្ត ។