ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ស្តីពី «ការពិភាក្សាអំពីឯកសារគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សម្រាប់ដំណាក់កាលទី៦ ឆ្នាំ២០២២ - ២០២៧»។

 

            នារសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ស្តីពី «ការពិភាក្សាអំពីឯកសារគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សម្រាប់ដំណាក់កាលទី៦ ឆ្នាំ២០២២ - ២០២៧»។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីមន្រ្តីនៃក្រសួងយុត្តិធម៌ មន្រ្តីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន (ICD) ដើម្បីពិភាក្សាអំពីសេចក្តីព្រាងគម្រោងកិច្ចសហប្រតិបត្តិការ ដែលនឹងត្រូវបន្តសម្រាប់រយៈពេល ៥ឆ្នាំ ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៧។