ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធី ស្តីពីកិច្ចសន្ទនារវាងអ្នកនាំពាក្យនិងអ្នកសារពត៌មាន រៀបចំដោយអង្គការអាឡឺម៉ង់ Konrad Adenauer Stiftung ។

                នាល្ងាចថ្ងៃ ចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធី ស្តីពីកិច្ចសន្ទនារវាងអ្នកនាំពាក្យនិងអ្នកសារពត៌មាន រៀបចំដោយអង្គការអាឡឺម៉ង់ Konrad Adenauer Stiftung ។ កិច្ចសន្ទនានេះធ្វើឡើងជាភាសាអង់គ្លេស ក្នុងគោលដៅស្វែងយល់ពីគ្នា បង្កើតទំនាក់ទំនង និងបង្កើនកិច្ចសហការរវាងអ្នកនាំពាក្យនិងអ្នកសារពត៌មាននៅកម្ពុជា ដោយមានការចូលរួមពីអ្នកសារពត៌មានអាជីពជាតិនិងអន្តរជាតិ និងសិស្សនិស្សិតដែលកំពុងសិក្សាផ្នែកសារពត៌មានផងដែរ។