ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃ គ.យ.ក.ស. ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចនិងការទទួលខុសត្រូវដល់សមាសភាពនៃក្រុមការងារទីមួយ

         នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌  ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.)  បានដឹកនាំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមការងារទីមួយនៃ គ.យ.ក.ស ដើម្បីបែងចែកតួនាទី ភារកិច្ច និងរៀបចំផែនការចុះយុទ្ធនាការដើម្បីដោះស្រាយបញ្ហានៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោយពេលប្រកាសដាក់ចេញនូវយុទ្ធនាការនាពេលខាងមុខ។