ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ រួមគ្នាជាមួយក្រសួងយុត្តិធម៌កូរ៉េ ស្តីអំពី «វឌ្ឍនភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តស្តីពីសន្ធានកម្ម»

                  នារសៀល ថ្ងៃ ចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ រួមគ្នាជាមួយក្រសួងយុត្តិធម៌កូរ៉េ ស្តីអំពី «វឌ្ឍនភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តស្តីពីសន្ធានកម្ម»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោម អនុសារណៈយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌កូរ៉េ ព្រមទាំងមានការគាំទ្រពី អង្គការ UNCITRAL ដើម្បីចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នា អំពីការអនុវត្តល្អៗ និងការរៀបចំបទដ្ឋានគតិយុត្តស្តីពីសន្ធានកម្ម នៅប្រទេសកម្ពុជា ប្រទេសកូរ៉េ និងប្រទេសវៀតណាម រួមទាំងការអនុវត្តជាអន្តរជាតិ។