ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រៀបចំធ្វើពីធីក្រុងពាលីជួសជុលអគារសាលាយុត្តិធម៌ ដែលមានអាយុកាលជិតមួយសតវត្សរ៍។

                 នៅថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត បានរៀបចំធ្វើពិធីក្រុងពាលីជួសជុលនូវអគារសាលាយុត្តិធម៌ ដែលអគារនេះ បានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៥ បើគិតមកដល់បច្ចុប្បន្ន គឺជាអាយុកាលជិត ៩៧ឆ្នាំ។