ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ថៃ និងកិច្ចប្រជុំពេញអង្គ JC លើកទី១១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

         នៅរសៀលថ្ងៃសុក្រ ១៣កើត និង នាព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំសហការីនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ថៃ និងកិច្ចប្រជុំពេញអង្គ JC លើកទី១១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម DOU Pramudwinai ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រថៃ