ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាពិភាគ្សា និងវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់រដ្ឋប្បវេណី (តាមរយៈប្រព័ន្ធវីដេអូហ្សូម)។

            នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិភាក្សា និងវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់រដ្ឋប្បវេណី(តាមរយៈប្រព័ន្ធវីដេអូហ្សូម)ដែលបានរៀបចំដោយអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពី ចៅក្រម អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានរដ្ឋបាល អនុប្រធានលេខាធិការដ្ឋាន រដ្ឋបាល និង មន្រ្តីលេខាធិការដ្ឋានរដ្ឋបាលនៃសាលាឧទ្ទរណ៍ភ្នំពេញ សាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង ខេត្តព្រៃវែង ។