ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយគណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ។

            នាព្រឹកថ្ងៃសុក្រ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយគណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី«លទ្ឋផលបឋម នៃការពិនិត្យឡើងវិញពាក់កណ្តាលអណត្តិផែការយុទ្ឋសាស្រ្ត០៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង ប្រធាន គ.ជ.ប.ជ ។