ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណកម្មការចំណាត់ថ្នាក់ក្រឡាបញ្ជីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំណាត់ថ្នាក់ក្រឡាបញ្ជី នៅសាលប្រជុំក្រសួងយុត្តិធម៌ តាមប្រព័ន្ធ Zoom

             នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំក្រសួង តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការចំណាត់ថ្នាក់សម្រាប់ក្រឡាបញ្ជីប្រចាំឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើសំណើសុំដំឡើងថ្នាក់ និងឋានន្តរសិក្តិក្រឡាបញ្ជី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសមាជិកគណៈកម្មការ។