នាព្រឹកថ្ងៃចន្ទ ០៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយក្រមរដ្ឋប្បវេណី «អាពាហ៍ពិពាហ៍ និងអត្រានុកូលដ្ឋាន» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីរាជការជុំវិញខេត្តកែប ។