ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំកិច្ចប្រជុំដើម្បីបន្តពិភាក្សាលើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣ នៅសាលសហសិក្សានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

            នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលសហសិក្សានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាកិច្ចប្រជុំដើម្បីបន្តពិភាក្សាលើសេចក្តីព្រាងកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងរៀបចំកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមទៅតាមវគ្គនីមួយៗ ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពរបស់សិស្សចៅក្រម។

           កិច្ចប្រជុំបានធ្វើការពិភាក្សា និងកែសម្រួលលើការរៀបចំកម្មវិធីសិក្សាទៅតាមវគ្គនីមួយៗរួមមាន៖ វគ្គសិក្ខាគារិកទូទៅ វគ្គរដ្ឋប្បវេណី វគ្គព្រហ្មទណ្ឌ និងវគ្គឯកទេសកម្ម សំដៅធានាបាននូវគុណភាព ប្រសិទ្ធភាព និងធ្វើឱ្យមានទំនើបកម្មនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម។