នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។ បន្ទាប់មកក៏មានកម្មវិធីជួបប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ ប្រតិភូនិងក្រុមមេធាវីការពារជនក្រីក្រ ដើម្បីរកដំណោះស្រាយនានាក្នុងការចូលរួមអនុវត្តនាពេលខាងមុខ។