ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយ ឯកឧត្តម ឃ្លោក ដារ៉ា បានចូលរួមវគ្គសិក្ខាសាលា ស្តីពីសន្ធានកម្ម និងកម្មវិធីដោះស្រាយវិវាទនៅអាស៊ី។

            នាថ្ងៃ អង្គារ ១១ រោច -ពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិឆ្ឆិកា -ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយ ឯកឧត្តម ឃ្លោក ដារ៉ា បានចូលរួមវគ្គសិក្ខាសាលា ស្តីពីសន្ធានកម្ម និងកម្មវិធីដោះស្រាយវិវាទនៅអាស៊ី ដែលរៀបចំឡើងដោយ The Singapore International Dispute Resolution Academy (SIDRA)។ កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីបណ្តាប្រទេសនៅតំបន់អាស៊ី រួមមាន ប្រទេសកម្ពុជា សឹង្ហបុរី មីយ៉ាន់ម៉ា ភីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម ឥណ្ឌា និងប្រទេសចិន ក្នុងគោលបំណងនៃការចែករំលែកអំពីបទពិសោធន៍នៃការរៀបចំយន្តការដោះស្រាយវិវាទតាមរយៈសន្ធានកម្មជាអន្តរជាតិ និងការអនុវត្តយន្តការសន្ធានកម្មក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី។