ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯឧត្តម ជីវ សុងហាក់ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីពន្លត់ទៀនជ័យ ខួបអនុស្សាវរីយ៍ លើកទី៦៨ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

 

              នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯឧត្តម ជីវ សុងហាក់ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីពន្លត់ទៀនជ័យ ខួបអនុស្សាវរីយ៍ លើកទី៦៨ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី តំណាងព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យជាតិ រាជធានីភ្នំពេញ ។