នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ២០ ស្តីពី «ការត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈតុលាការ ឆ្នាំ២០២២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមុខងារសាធារណៈ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។