ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំពិភាក្សាអំពីផែនការនៃការដាក់ចេញអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីនាពេលខាងមុខ ព្រមទាំងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ...


           នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំពិភាក្សាអំពីផែនការនៃការដាក់ចេញអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីនាពេលខាងមុខ ព្រមទាំងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាទីស្តីការក្រសួងមហាផ្ទៃ។