ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ និងការគេចវេសទណ្ឌកម្មហិរញ្ញប្បទានដល់ការរើកសាយភាយអាវុធមហាប្រល័យ ជូនដល់មន្រ្តីជំនាញត្រួតពិនិត្យការចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូហ្សូម

            នារសៀលថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ និងការគេចវេសទណ្ឌកម្មហិរញ្ញប្បទានដល់ការរើកសាយភាយអាវុធមហាប្រល័យ ជូនដល់មន្រ្តីជំនាញត្រួតពិនិត្យការចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូហ្សូម នៅទីស្តីការក្រសួងយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមជាអធិបតីពី ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ជាវាគ្មិនម្នាក់ទៀតផងដែរ។